បូកសរុបចំនួនគ្រោះរញ្ជួយដីទូទាំងពិភពលោក ក្នុងឆ្នាំ២០១៧
31-12-2017 11:12
(ពិភពលោក)៖ ក្នុងឆ្នាំ២០១៧ នេះ មានគ្រោះរញ្ជួយដី កើតឡើងសរុបចំនួន ១២,៥២៧ដង ក្នុងនោះគ្រោះរញ្ជួយដីកម្រិត៤.០ដល់៤.៩ កើតឡើងច្រើនជាងគេ។ ខាងក្រោមនេះ ជារបាយការណ៍បង្ហាញពីចំនួនគ្រោះរញ្ជួយដីឆ្នាំ២០១៧ ដែលបែកចែកទៅតាមកម្រិតរ៉ិចទ័រ៖
១៖ គ្រោះរញ្ជួយដីចន្លោះចាប់ពី៨.០ រ៉ិចទ័រ ដល់៩.៩ រ៉ិចទ័រ បានកើតឡើងចំនួន០១ដង។
២៖ គ្រោះរញ្ជួយដីចន្លោះចាប់ពី៧.០ រ៉ិចទ័រ ដល់៧.៩ រ៉ិចទ័រ បានកើតឡើងចំនួន០៦ដង។
៣៖ គ្រោះរញ្ជួយដីចន្លោះចាប់ពី៦.០ រ៉ិចទ័រ ដល់៦.៩ រ៉ិចទ័រ បានកើតឡើងចំនួន១០៦ ដង។
៤៖ គ្រោះរញ្ជួយដីចន្លោះចាប់ពី៥.០រ៉ិចទ័រដល់៥.៩ រ៉ិចទ័រ បានកើតឡើងចំនួន១,៤២៤ដង។
៥៖ គ្រោះរញ្ជួយដីចន្លោះចាប់ពី៤.០ រ៉ិចទ័រ ដល់៤.៩ រ៉ិចទ័រ មានចំនួន១០,៩៩០ដង៕