(ពិភពលោក)៖ ក្នុងឆ្នាំ២០១៧នេះ ហេតុការណ៍ភេរវកម្មទូទាំងពិភពលោក ដែលមានមនុស្សស្លាប់ច្រើនជាង១០០នាក់ បានកើតឡើងចំនួនប្រាំបីដង ក្នុងនោះប្រទេស ស៊ីរីជាប្រទេសដែលជួបប្រទះហេតុការណ៍នេះច្រើនជាងគេ។ ខាងក្រោមនេះជារបាយការណ៍ភេរវកម្មទូទាំងពិភពលោក ដែលមានមនុស្សស្លាប់ច្រើនក្នុងឆ្នាំ២០១៧៖

1. ភេរវកម្មដោយការបំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នៅប្រទេស ស៊ីរី បណ្តាលឱ្យមានមនុស្សស្លាប់១១៤នាក់ និងរបួសជាង១៥០នាក់។
2. ភេរវកម្មដោយការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅប្រទេស ស៊ីរី បណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់១២៦នាក់ និងរបួសយ៉ាងហោចណាស់៥៥នាក់។
3. ភេរវកម្មដោយការបាញ់ប្រហារ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅប្រទេស អាហ្គានីស្ថាន បណ្តាលឱ្យមានមនុស្សស្លាប់ ចន្លោះពី១៤០នាក់ ដល់២៥៦នាក់ របួសយ៉ាងហោចណាស់១៦០នាក់។
4. ភេរវកម្មដោយការបាញ់ប្រហារកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅប្រទេសលីប៊ី បណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់១៤១ នាក់ និងរបួសយ៉ាងហោចណាស់១០០នាក់។
5. ភេរវកម្មដោយការបំផ្ទុះគ្រាប់បែកក្នុងរថយន្តកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់១៥០នាក់ និងរបួសយ៉ាងហោចណាស់៤១៣នាក់។
6. ភេរវកម្មដោយការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្ត កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅប្រទេសសូម៉ាលី បណ្តាលឱ្យមានមនុស្សស្លាប់៥១២ នាក់ និងរបួស៣៦១នាក់។
7. ភេរវកម្មដោយការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្ត កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅប្រទេស ស៊ីរី បណ្តាលឱ្យមានមនុស្សស្លាប់ នាក់យ៉ាងហោចណាស់១០០ និងរបួស១៤០នាក់។
8. ភេរវកម្មដោយបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅប្រទេសអេហ្ស៊ីប បណ្តាលឱ្យមានមនុស្សស្លាប់៣១១ នាក់ និងរបួសយ៉ាងហោចណាស់១២២នាក់៕