(ប៉េកាំង)៖ អ្នកវិទ្យាសាស្ត្រឯកទេសផ្នែកនុយក្លេអ៊ែរកូរ៉េខាងជើង ដែលបានភៀសខ្លួនទៅប្រទេស ចិនដោយសារធុញថប់នឹងគម្រោងស្រាវជ្រាវរបស់ខ្លួន បានធ្វើអត្តឃាតខ្លួនឯងក្នុងពន្ធធនាគារ បន្ទាប់ពីត្រូវចាប់ខ្លួន ហើយត្រូវបញ្ជូនទៅបន្ទាត់ព្រំដែនវិញ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។

អ្នកវិទ្យាសាស្ត្ររូបនេះ រស់នៅក្នុងទីក្រុងព្យុងយ៉ាង និងជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយក្រុមដែលត្រូវបានចាប់ខ្លួន ក្នុងខេត្ត Shenyang កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ។ ពួកគេត្រូវបានបញ្ជូនត្រឡប់ទៅកាន់ទីក្រុងមួយក្នុងប្រទេស កូរ៉េខាងជើង ជាប់ព្រំដែនភាគខាងជើងប្រទេស ចិន កាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅនេះ។

សូមជម្រាបថា បុរសរូបនេះអាចស្ថិតក្នុងវ័យ៥០ឆ្នាំបានសម្រាកពីការងាររបស់ខ្លួន ដោយសារលោកមានអារម្មណ៍ធុញធប់នឹងគម្រោងស្រាវជ្រាវនេះ ហើយឆ្លៀតឱកាសភៀសខ្លួនតែម្តង លោកបានស្លាប់បាត់បង់ជីវិត ដោយផឹកថ្នំាពុល ខណៈរងចាំការសួរចម្លើយ៕