(បរទេស)៖ នៅថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ផ្ទុះករណីបាញ់ប្រហារទៀតហើយនៅអាមេរិក នាំឲ្យមនុស្សសរុប ០៣នាក់ស្លាប់ រួមទាំងខ្មាន់កាំភ្លើង ក្នុងទីក្រុង Houston រដ្ឋតិចសាស់។
២៖ កើតមានករណីបាញ់ប្រហារថែមទៀត នៅក្នុងរដ្ឋកាលីហ្វរញ៉ា បណ្តាលឲ្យមនុស្ស ០២នាក់បាត់បង់ជីវិត រួមទាំងជនដៃដល់។
៣៖ កងទ័ពអាកាសអាមេរិក ផ្តល់កុងត្រាតម្លៃ២០០លានដុល្លារ ឲ្យក្រុមហ៊ុនផលិតសព្វាវុធធំៗ អភិវឌ្ឍមីស៊ីលដ៏ទំនើបថ្មី ដែលអាចវាយលុកជាក្រុម។
៤៖ ជនភេទទីបី ឬអ្នកែភេទ នឹងត្រូវអនុញ្ញាតឲ្យចុះឈ្មោះ ដើម្បីចូលបម្រើកងទ័ពអាមេរិក ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយតទៅ ទោះបីលោក ធ្លាប់បានជំទាស់នឹងរឿងនេះយ៉ាងណាក្តី។
៥៖ ក្រសួងការពារជាតិអាមេរិក ចេញមុខទាត់ចោលការចោទប្រកាន់ថា ខ្លួនកំពុងបង្វឹកទ័ព ISIS ក្នុងទឹកដីស៊ីរី។
៦៖ ឥណ្ឌាប្រកាសគ្រោងបាញ់បង្ហោះ ផ្កាយរណប ៣១គ្រឿង លើគ្រាប់រ៉ុក្កែតតែ១ នៅដើមឆ្នាំ២០១៨។
៧៖ អាជ្ញាធរចិន ចាត់វិធានការក្តៅចំពោះ កម្មវិធីព័ត៌មានលើទូរស័ព្ទមួយចំនួន ក្រោយផ្សព្វរឿងអាសអាភាស និងអសីលធម៌។
៨៖ អតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ០៣ឆ្នាំ ពីបទប្រមាថមើលងាយអំណាចតុលាការ។