Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព័ត៌មានក្តៅ! អតីតប្រធានាធិបតីអេហ្ស៊ីប «លោក Mohamed Morsi ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ​ ០៣ឆ្នាំ»

30-12-2017 16:09

(គែរ)៖ ទីបំផុតអតីត​ប្រធានាធិបតី​អេហ្ស៊ីប លោក ម៉ូហាម៉េដ ម៉ូរស៊ី (Mohamed Morsi) ត្រូវបានតុលាការទីក្រុងគែរ នៃប្រទេស​អេហ្ស៊ីប កាត់ទោសឲ្យជាប់​ពន្ធនាគាររយៈពេល ០៣ឆ្នាំ ជុំវិញការ​ចោទប្រកាន់ថា លោកបានប្រមាថ​ប្រព័ន្ធតុលាការ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧។

គួរបញ្ជាក់ថា លោក ម៉ូរស៊ី ត្រូវបានយោធា​ទម្លាក់ចេញពីអំណាច តាំងតែពីពាក់​កណ្តាល​ឆ្នាំ២០១៣ មកម្ល៉េះ ក្រោយពីលោក​កាន់តំណែងជា​ប្រធានាធិបតី​មិនបានប៉ុន្មានផង តាមរយៈការឈ្នះ​ឆ្នោត​ដោយ​លទ្ធិប្រជាធិបតេយ្យ ក្រោយរបបលោក ហូស្នី មូបារ៉ាក់ អតីតប្រធានាធិបតី​កាន់អំណាចជាង ៣០ឆ្នាំ បានដួលរលំ​កាលពី​ឆ្នាំ២០១១៕