(អាមេរិក)៖ ហេតុការណ៍បាញ់ប្រហារមនុស្ស នៅភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា បានបណ្តាលឲ្យមនុស្សយ៉ាងតិចចំនួន ០២នាក់ បាត់បង់ជីវិត ដោយក្នុងនោះរួមទាំងខ្មាន់កាំភ្លើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Fox News នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧។
ប៉ូលិសទីក្រុង Long Beach នៃរដ្ឋកាលីហ្វរញ៉ា បានកំណត់ឧប្បដិហេតុខាងលើថា ជាអំពើហិង្សានៅក្នុងកន្លែងការងារមួយ។ បើតាមអាជ្ញាធរអាមេរិក ខ្មាន់កាំភ្លើង ដែលជាអតីតបុគ្គលិកម្នាក់បម្រើការនៅក្រុមហ៊ុនមួយកន្លែង នៅម្តុំកន្លែងកើតហេតុ បានបាញ់សម្លាប់ជីវិតមនុស្សម្នាក់ ហើយបន្ទាប់មកក៏បានបាញ់សម្លាប់ខ្លួនឯង។
គួរជម្រាបថា ជាមួយគ្នានេះក៏មានករណីបាញ់ប្រហារមួយផ្សេងទៀត បានកើតមានឡើងនៅទីក្រុង Houston នៃរដ្ឋតិចសាស់ផងដែរ ដែលហេតុការណ៍នោះបានបណ្តាលមនុស្ស ០៣នាក់ស្លាប់ រួមទាំងខ្មាន់កាំភ្លើង ដែលអាចជាគំនុំនៅក្នុងអតីតកន្លែងខ្លួនធ្លាប់បម្រើការងារ៕