Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង់ក្លាដេស គ្រោងបញ្ជូនជនជាតិ Rohingya ចំនួន១០០,០០០នាក់ ត្រឡប់ទៅមីយ៉ាន់ម៉ាវិញ ក្នុងការធ្វើមាតុភូមិនិវត្តន៍លើកដំបូង

30-12-2017 09:12

(បង់ក្លាដេស)៖ រដ្ឋាភិបាលបង់ក្លាដេស គ្រោងនឹងបញ្ជូនជនជាតិភាគតិចម៉ូស្លីម Rohingya ចំនួន១០០,០០០នាក់ ត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ នៅក្នុងដំណើរមាតុភូមិនិវត្តន៍ជាលើកដំបូង នៃជនភៀសខ្លួន ដែលបានភៀសខ្លួនចេញពីអំពើហិង្សានៅមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៧នេះ, នេះបើយោងតាមសារព័ត៌មាន AFP ចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ។

រដ្ឋមន្ត្រីជាន់ខ្ពស់ លោក Obaidul Quader បានឲ្យដឹងថា បញ្ជីឈ្មោះនៃជនភៀសខ្លួន ទាំង១០០,០០០នាក់នោះ ត្រូវបានបញ្ជូនទៅកាន់ អាជ្ញាធរមីយ៉ានម៉ានៅថ្ងៃសុក្រ។ ការបញ្ជូនត្រឡប់មកវិញនេះ អាចនឹងចាប់ផ្តើមនៅចុងខែមករា ឆ្នាំក្រោយ ស្ថិតនៅក្រោមកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីខែវិច្ឆិកា ដោយអនុញ្ញាតឲ្យមានការធ្វើមាតុភុមិនិវត្តន៍ ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកផ្តល់ជំនួយ និងអ្នកការទូតជាច្រើន បានព្រួយបារម្ភពីសុវត្ថិភាព របស់ជនជាតិភាគតិច Rohingya ​ដែលនឹងយល់ព្រមវិលត្រឡប់មកវិញ៕