Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុន ធ្វើបាតុកម្មយ៉ាងខ្លាំងកា្លប្រឆាំងកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធានៅកោះ Takeshima

30-12-2017 08:41

(តូក្យូ)៖ កងនាវិកកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធយោធាដែនសមុទ្ររយៈពេលពីរថ្ងៃជុំវិញកោះ Takeshima ក្នុងដែនសមុទ្រជប៉ុន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន NHK ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ។

ខណៈនេះផងដែរប្រជាពលរដ្ឋជប៉ុន បានធ្វើបាតុកម្មដ៏ខ្លាំងក្លា ដោយបានប្រកាសថាខ្លួនមានអធិបតេយ្យភាពលើដែនកោះមួយនេះ។ សារព័ត៌មានកូរ៉េខាងត្បូង បានឱ្យដឹងថា នាវាចម្បាំង៥គ្រឿង និងឧទ្ធម្ភាគចក្រល្បាត រួមជាមួយយន្តហោះចម្បាំង F-15 បានចូលរួមក្នុងការធ្វើសមយុទ្ធយោធាកាលពីថ្ងៃព្រហស្បតិ៍នេះ។ សូមជម្រាបថា កងនាវិកកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធាដែនសមុទ្រចំនួនពីរដងក្នុងមួយឆ្នាំ ដោយឆ្នាំ២០១៧នេះ បានធ្វើម្តងកាលពីខែមិថុនាកន្លងទៅនេះ៕