BREAKING NEWS: ឆេះអគារនៅទីក្រុងញូយ៉ក «ផ្តាច់ជីវិតមនុស្ស ១២នាក់, រួមទាំងកុមារ» ខណៈ១៥នាក់រងរបួស!
29-12-2017 10:33
(ញូយ៉ក)៖ មនុស្សយ៉ាងហោចណាស់ ១២នាក់ បានស្លាប់បង់ជីវិត នៅក្នុងគ្រោះអគ្គីភ័យមួយ ដែលបានឆាបឆេះអគារស្នាក់នៅមួយកន្លែង ស្ថិតនៅតំបន់ Bronx ក្នុងទីក្រុងញូយ៉ក។ នេះបើតាមអាជ្ញាធរអាមេរិក ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមអ្នកនំាពាក្យការិយាល័យអភិបាលក្រុងញូយ៉ក អគ្គីភ័យនេះបានកើតឡើង នៅម៉ោងប្រមាណជា ៧៖០០នាទីយប់ ថ្ងៃព្រហស្បតិ៍ រីឯក្រុមអ្នកពន្លត់អគ្គីភ័យ ១៦០នាក់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ។ ជាងនេះទៅទៀត អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ដែរថាមនុស្ស ១៥នាក់បានរងរបួស ខណៈមូលហេតុបង្កឱ្យមានអគ្គីភ័យនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។
គួរបញ្ជាក់ថា អគារខាងលើស្ថិតនៅក្បែរសាកលវិទ្យាល័យ Fordham University និងតំបន់ Bronx Zoo៕