(ម៉ុមបៃ)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃសុក្រនេះបាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៥នាក់ និង ០៣នាក់ ផ្សេងទៀតរងរបួសធ្ងន់ នៅក្នុងការហេតុការណ៍អគ្គីភ័យឆាបឆេះ អគារមួយកន្លែងស្ថិនៅក្នុងរដ្ឋធានម៉ុមបៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ ភាគច្រើននៃអ្នកបាត់បង់ជីវិតគឺជាស្រី្តដែលបានចូលរួមក្នុងពិធីបុណ្យខួបកំណើតមួយ នៅលើជាន់ដំបូលភោជនីយដ្ឋាននៃអគារខាងលើ រីឯស្ត្រីអាយុ ២៨ឆ្នាំ ជាម្ចាស់ពិធីខួបកំណើតក៏ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ទាំង ១៥នាក់ ផងដែរ។ ដោយឡែកនាយកដ្ឋានពន្លត់អគ្គីភ័យ ក៏បានឱ្យដឹងដែរថា ពួកគេបានទទួលទូរស័ព្ទរាយការណ៍ពីអគ្គីភ័យឆាបឆេះអគារពាណិជ្ជកម្មមួយនៅឯតំបន់ Kamala Mills ស្ថិតនៅកណ្ដាលរដ្ឋធានីម៉ុមបៃ នៅម៉ោងប្រមាណ ០០៖៣០នាទី នៅថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា អគ្គីភ័យខាងលើបានឆាបឆេះ នៅជាន់ដំបូលនៃអគារ ហើយបានរាលដាលទៅជាន់ដទៃទៀត។ ប៉ុន្តែទន្ទឹមគ្នាពុំទាន់មានការបញ្ជាក់មូលហេតុនៃអគ្គីភ័យនេះទេ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេត៕