(ហ្វីលីពីន)៖ គ្រោះរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃសុក្រនេះ មិនបានបណ្ដាលឱ្យការខូចខាតធ្ងន់ធ្ងរ ឬក៏អ្នកស្លាប់បាត់បង់ជីវិតនោះទេ។ នេះបើតាមអាជ្ញាធរហ្វីលីពីន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS គ្រោះរញ្ជួយដីនេះមានចំណុចរំញ័រស្ថិតនៅចំងាយប្រមាណ ៣០២គីឡូម៉ែត្រពីទីក្រុង General Santos នៃកោះ Mindanao ភាគខាងត្បូងប្រទេស ព្រមទាំងមានជម្រៅទៅក្នុងដី ៥៤គីឡូម៉ែត្រ។ ហ្វីលីពីនគឺជាប្រទេសមួយ ដែលមានទីតាំងសណ្ឋានដីស្ដើង ដូច្នេះហើយជាញឹកញយប្រទេសក្នុងតំបន់ អាស៊ីអាគ្នេយ៍មួយនេះ តែងតែជួបគ្រោះរញ្ជួយដី៕