BREAKING NEWS: មានករណីផ្ទុះដ៏កក្រើក នៅភាគខាងលិចទីក្រុងកាប៊ុល «ផ្តាច់ជីវិតមនុស្ស ០៤នាក់» និងជាច្រើននាក់របួស!
28-12-2017 14:13
(កាប៊ុល)៖ មនុស្សយ៉ាងតិច ០៤នាក់ បានបាត់បង់ជីវិត និង ០៦នាក់ទៀតបានរងរបួស ដោយសារហេតុការណ៍ផ្ទុះដ៏កក្រើកមួយ កើតមានឡើងនៅក្បែរព្រះវិហារអ៊ីស្លាម ព្រមទាំងទីភ្នាក់ងារព័ត៌មានមួយកន្លែង ដែលស្ថិតនៅតំបន់ភាគលិចនៃរដ្ឋធានីកាប៊ុល នាថ្ងៃព្រហស្បតិ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។
គួរជម្រាបថា បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក ណាជីប ដានីស (Najib Danish) គោលដៅប្រាកដនៃការវាយប្រហារ ពុំត្រូវបានកំណត់ច្បាស់នោះឡើយ ដោយសារនៅក្បែរនោះមានទាំងព្រះវិហារអ៊ីស្លាមមួយ និងក្រុមហ៊ុនសារព័ត៌មានមួយ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន បានបញ្ជាក់ឲ្យដឹងច្បាស់ថា ចំនួនមនុស្សរងគ្រោះរួមមាន ០៤នាក់ស្លាប់ និង ០៦នាក់របួស៕