(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ព្យុះដ៏ខ្លាំងក្លាមួយដែលបានវាយប្រហារយ៉ាងដំណំ ទៅលើប្រទេសហ្វីលីពីន និងផ្តាច់ជីវិតមនុស្សជាង២៣០នាក់ ដោយគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីនោះ បានចុះថយឥទ្ធិពលរបស់ខ្លួនហើយនាពេលនេះ ខណៈវាបានធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងប្រទេសវៀតណាម ជាទីដែលមនុស្សរាប់លាននាក់បានភៀសខ្លួនជ្រក
កោណតាមទីសុវត្ថិភាព៕

២៖ សហរដ្ឋអាមេរិកបានសម្រេចចិត្ត ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងពីររូប សម្រាប់ការចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង។ ប៉ុន្តែការសម្រេចចិត្តនេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីអះអាងថា ទីក្រុងម៉ូស្គូ នឹងធ្វើជាអ្នកសម្របសម្រួលផ្សះផ្សា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បើសិនជាភាគីទំាងពីរត្រូវការ៕

៣៖ បន្ទាប់ពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ត ក៏ដូចជាខ្នងបង្អែកដ៏ធំរបស់ខ្លួន នៅតែប្រកាន់ជំហរទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយនឹងរុះរើស្ថានទូតរបស់ខ្លួន ទៅកាន់ទីនោះប្រទេសជប៉ុនបានប្រកាសថា នឹងមិនដើរតាមទង្វើរបស់ទីក្រុងវ៉ាស៊ីនតោនឡើយ៕

៤៖ អ្នកសារព័ត៌មាន Reuters ពីររូបដែលត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួន កាលពីជាង០២សប្ដាហ៍មុន ត្រូវបានគេបញ្ជូនទៅឃុំខ្លួនបន្តនៅឯទីស្នាក់ការប៉ូលិសក្នុង ទីក្រុងរ៉ង់ហ្គូន រយៈពីរសប្ដាហ៍ទៀត ខណៈការស៊ើបអង្កេតពីបទចោទប្រកាន់ថាពួកគេបានរំលោភលើច្បាប់រក្សាការសំងាត់ជាតិ កំពុងបន្តធ្វើឡើង៕

៥៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Rostec Corporation លោក ស៊ឺហ្គៃ ឆេមេសូវ (Sergey Chemezov) បានឱ្យដឹងថាតួកគីបានទិញប្រព័ន្ធមីស៊ីលការពារដែន អាកាស S-400 ចំនួនបួនគ្រឿងក្នុងចំនួនទឹកប្រាក់ ២.៥ពាន់លានដុល្លារ ជាមួយ ៥៥ភាគរយ ជាកម្ចីក្រោមកិច្ចសន្យាដែលកំពុងធ្វើឡើងដោយមានការជួយពីរុស្ស៊ី៕

">

៦៖ រុស្ស៊ីនឹងទុកនាវាចម្បាំងមួយក្រុម ឲ្យឈរជើងជាអចិន្រ្តៃយ៍នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ក្រោយពីប្រតិបត្តិការយោធានៅក្នុងប្រទេសស៊ីរីបានបិទបញ្ចប់ ទៅជាស្ថាពរ៕