(អង់គ្លេស)៖ មិនសូវខុសពីសហរដ្ឋអាមេរិកប៉ុន្មាននោះទេ ដោយចក្រភពអង់គ្លេស បានគិតគូរអំពីបញ្ហាសន្តិសុខជាចម្បង ខណៈការថ្លែងសារមួយឆ្នាំម្តងនៅថ្ងៃបុណ្យគ្រីស្មាក់នៅអង់គ្លេស ម្ចាស់ក្សត្រីអេលីហ្សាប៊ែតទី ២ នៃចក្រភពដ៏រុងរឿងនេះ បានយកពេលដើម្បីសម្តែងការរំលែកទុកដល់ជនរងគ្រោះ ដែលបានស្លាប់ និងភ័យតក់ស្លុត ក្នុងអំពើភេរវកម្ម ដែលបានកើតមានឡើងនៅទីក្រុងឡុងដ៍ និងមែនឆែស្ទឺ ក្នុងឆ្នាំ២០១៧នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។
ម្ចាស់ក្សត្រីបានមានព្រះបន្ទូលនៅថ្ងៃទី២៥ ខែធ្នូ យ៉ាងដូច្នេះថា «គ្រីស្មាក់ឆ្នាំនេះ ខ្ញុំបានគិតដល់ទីក្រុងឡុងដ៍ និងមែនឆែស្ទឺ ដែលជាអត្តសញ្ញាណដ៏រឹងមាំ ឈរតទល់នឹងការវាយប្រហារភេរវកម្មក្នុងរយៈពេល ១២ខែ មកនេះ»។ បន្ថែមពីនេះអង្គក្សត្រីព្រះជន ៩១វស្សា ទៅហើយនេះ ក៏បានថ្លែងអំណរគុណដល់ក្រុមសង្គ្រោះបន្ទាន់ទាំងអស់ ដែលបានប្រថុយជីវិត ចេញប្រតិបត្តិការសង្គ្រោះជនរងគ្រោះដោយអំពើភេរវកម្ម នាពេលកន្លងមកផងដែរ។
គួរបញ្ជាក់ថា អំពើភេរវកម្មនៅក្នុងទីក្រុងមែនឆែស្ទឺ ដែលជាការបំផ្ទុះគ្រាប់បែក នៅក្នុងការប្រគុំតន្ត្រីមួយនោះ បានបណ្តាលឲ្យមនុស្ស ២២នាក់ស្លាប់ និង ១២០នាក់ទៀតរងរបួស។ បន្ថែមពីនេះការវាយប្រហារដោយភេរវកម្មនៅលើស្ពានមួយ នៅក្នុងទីក្រុងឡុងដ៍ កាលពីខែមីនា ក៏បានសម្លាប់ប្រជាជន ០៤នាក់ និងប៉ូលិសម្នាក់ផងដែរ៕