ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧! (Photo inside)
25-12-2017 19:12
(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ក្រុមអ្នកជំនាញរុស្ស៊ី «កំពុងពិនិត្យមើលបំណែកសង្ស័យ ដែលអាចជានាវាមុជទឹកអាហ្សង់ទីន» កំពុងបាត់ដំណឹង!
២៖ ទីបំផុតប្រធានាធីបតីប៉េរូ «សម្រេចចិត្តលើកលែងទោសដល់ អតីតមេដឹកនាំ Alberto Fujimori» ដែលកំពុងជាប់ពន្ធនាគារ!
៣៖ យន្តហោះភ្លោះរបស់អាមេរិក «សម្រាប់នាំរុក្ក៉ែតទៅរយៈកម្ពស់ខ្ពស់ នៃបរិយាកាសផែនដី» សម្រេចជោគជ័យ នៃការតេស្តលើកដំបូង!
៤៖ ចិនទទួលជោគជ័យធំលើការ «ធ្វើតេស្តយន្តហោះខ្នាតធំ អាចចុះចតក្នុងសមុទ្រ-ទន្លេបាន»
៥៖ អាជ្ញាធរវៀតណាម «បង្ខំជម្លៀសប្រជាជន ១លាននាក់នៅភាគខាងត្បូង» ចំពោះមុខព្យុះទីហ្វុង Tembin!
៦៖ ទីបំផុតប្រទេសហ្គាតេម៉ាឡា «ព្រមដើរតាម ដូណាល់ ត្រាំ ក្នុងការរើស្ថានទូតអ៊ីស្រាអែល ទៅហ្សេរុយសាឡឹម»
៧៖ ចំពោះមុខភាពក្តៅគគុកជាមួយអ៊ីស្រាអែល «ប៉ាឡេស្ទីនត្រៀមស្នើសុំ ចូលជាសមាជិក UN ពេញសិទ្ធិតែម្តង»