(តូក្យូ)៖ ក្រុមអ្នកសា្រវជ្រាវមកពីសាកលវិទ្យាល័យទីក្រុងតូក្យូ នៅក្នុងប្រទេសជប៉ុន បានពិសោធន៍ឃើញដោយចៃដន្យ នូវប្រភេទកញ្ចក់ថ្មីមួយ ដែលអាចទ្រាំទ្រនឹងការបែកបាក់ នៅពេលត្រូវបានសង្កត់ដោយដៃ នៅឯបន្ទប់តេស្តសីតុណ្ហភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។
និស្សិតបញ្ចប់ការសិក្សាម្នាក់ បានរកឃើញប្រភេទសារធាតុកញ្ចក់ថ្មីនេះ នៅអំឡុងធ្វើការពិសោធន៍មួយ នៅពេលដែលលោកមានបំណងប្រើប្រាស់វាជាកាវ ប៉ុន្តែបែរជារកឃើញប្រភេទកញ្ចក់ដ៏រឹងមាំ និងអាចត្រឡប់មករកភាពដើម បន្ទាប់ពីសង្កត់ដោយដៃទៀតផង។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា សារធាតុកញ្ចក់ថ្មីនេះ គឺជាសារធាតុរឹងមំាដែលអាចធន់នៅក្នុងបន្ទប់ស៊ីតុណ្ហភាព។ «ខ្ញុំសង្ឃឹមថា សារធាតុកញ្ចក់អាចជាសះដោយខ្លួនឯង និងមានភាពរឹងមាំនេះ អាចនឹងកា្លយជាមិត្តថ្មីសម្រាប់បរិស្ថានដែល បញ្ជៀសរាល់ការបែកបាក់»។ នេះជាការលើកឡើងរបស់និសិ្សតបញ្ចប់ការសិក្សា លោក Yu Yanagisawa។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលសារធាតុកញ្ចក់បែបនេះ ត្រូវបានគេរកឃើញ ប៉ុន្តែអ្វីគួរឱ្យកត់សម្គាល់វា ត្រូវបានគេជំរុញឱ្យយកទៅប្រើប្រាស់ជាស្រី្គនសម្រាប់ទូរស័ព្ទដៃស្មាតហ្វូន៕