ទស្សនាជម្រើសរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧! (Photo inside)
18-12-2017 18:43
(បរទេស)៖ នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ យុទ្ធនាការឃោសនាបោះឆ្នោត «ជ្រើសរើសប្រធានាធិបតីរុស្ស៊ី ចាប់ផ្តើមហើយ» ដោយមានបេក្ខជន ២៣រូប ដាក់ពាក្យសុំប្រកួត!
២៖ «មនុស្សស្លាប់កើនដល់ ៣១នាក់ និងបាត់ខ្លួន ៤៩នាក់» ក្រោយព្យុះត្រូពិក Kai Tak វាយប្រហារហ្វីលីពីន!
៣៖ យន្តហោះខ្នាតយក្សអាមេរិក Boeing 747 នឹងធ្វើការហោះហើរជាលើកចុងក្រោយ!
៤៖ លោក ពូទីន អរគុណ CIA អាមេរិក ដែលផ្តល់ព័ត៌មានទាន់ពេល ទើបអាចទប់ស្តាត់ គម្រោងភេរវកម្មដ៏ធំនៃសម្ព័ន្ធ ISIS!
៥៖ សញ្ញាវិជ្ជមានលេចឡើង «ចំពោះទំនាក់ទំនង លោក ពូទីន និងលោក ត្រាំ» ក្រោយគំរោងភេរវកម្មធំមួយ ត្រូវបានបំបែក!
៦៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ អំពាវនាវឲ្យប្រជាជន Catalonia បោះឆ្នោតជូនបេក្ខជន ដែលជាសម្ព័ន្ធនៃបក្សកាន់អំណាច!
៧៖ យន្តហោះខ្នាតធំ C919 ផលិតដោយចិន ទទួលជោគជ័យ លើការហោះសាកល្បង មួយគ្រឿងថ្មីទៀត!