(បរទេស)៖ នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ កងនាវាចម្បាំងចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិតៗ ក្បែរឧបទ្វីបកូរ៉េ ដែលកំពុងឡើងកម្តៅខ្លាំង ដោយសារ​កូរ៉េខាងជើងនិង​អាមេរិក។

២៖ កិច្ចពិភាក្សាស្វែងរកសន្តិភាពស៊ីរី បញ្ចប់ទៅវិញដោយទទួលបាន លទ្ធផលសូន្យ ក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។

៣៖ លទ្ធផលស្ទង់មតិ បង្ហាញថាប្រជាជនអាមេរិក មានគំនិត​ផ្ទុយគ្នាខ្លាំង ជុំវិញច្បាប់​ប្រើប្រាស់​កាំភ្លើង ក្រោយការផ្ទុះករណីបាញ់​ប្រហារ​យ៉ាងកម្រោល កាន់តែច្រើនឡើងៗ។

៤៖ អាជ្ញាធរម៉ិចស៊ីកូ រកឃើញសាកសពគ្រូនិងសិស្សរៀនហោះហើរ រួមជាមួយបំណែក​យន្តហោះ ក្រោយពីបាត់ដំណឹងជា​ច្រើន​ថ្ងៃ។

៥៖ អង្គការ NASA ប្រកាសពីការប្រើវិធីសាស្ត្រពិសេសមួយ រហូតរកឃើញភពទី៨ ឈ្មោះ Kepler-90i គោចរ​ជុំវិញ​ផ្កាយ​ដ៏​ឆ្ងាយ​មួយ​ដួង។

៦៖ រថភ្លើងបុករថយន្តដឹកសិស្សនៅបារាំង ផ្តាច់ជីវិតមនុស្សកើនដល់០៦នាក់ និងរងរបួសជាង២០នាក់ទៀត ដែលភាគច្រើនជាសិស្ស។

៧៖ ជនរួមជាតិរូមានី គោរពវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្ររបស់ខ្លួន ព្រះអង្គ ម៉ាហៃទី០១ (Mihai I) ដែលបានសោយទីវង្គតកាល​ពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា៕