(អេហ្ស៊ីប)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះបានអំពាវនាវឱ្យមានកិច្ចចរចារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនឡើងវិញ ក្នុងនោះរួមមានទាំងសំណុំរឿង ទីក្រុងហ្សេរុយសាឡឹម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់លោកពូទីន ធ្វើឡើងនាឱកាសបំពេញដំណើរទស្សនកិច្ច នៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប ជាទីដែលលោកត្រូវជួបពិភាក្សាការងារជាមួយសមភាគី អេហ្ស៊ីបលោក Abdel Fattah al-Sisi។ ប៉ុន្តែទន្ទឹមគ្នានោះ ថ្លែងនៅក្នុងជំនួបជាមួយប្រធានគោលនយោបាយអឺរ៉ុប លោកស្រី Federica Mogherini នៅថ្ងៃចន្ទនេះ នៅឯទីក្រុងព្រុចសែល
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Netanyahu ក៏បានគូសបញ្ជាក់ដែរថាលោកជឿជាក់ថាបណ្ដាប្រទេសអឺរ៉ុបទាំងអស់ និងបណ្ដាប្រទេសដទៃទៀតនឹងផ្លាស់ប្ដូរស្ថានទូត របស់ខ្លួនទៅកាន់ទីក្រុងហ្សេរុយសាឡឹម ព្រមទំាងទទួលស្គាល់ថាហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ដើម្បីចូលរួមចំណែកក្នុងការស្វែងរកសន្តិសុខ ការអភិវឌ្ឍន៍ និងសន្តិភាព»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានផ្ទុះឡើងជាថ្មីកាលពីថ្ងៃពុធសប្ដាហ៍មុន ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទទួល ស្គាល់ថាទីក្រុងហ្សេរុយសាឡឹមជារបស់អ៊ីស្រាអែល។ មិនតែប៉ុណ្ណោះ បាតុកម្មតវ៉ាប្រឆាំងនឹងការសម្រេចចិត្តនេះក៏ត្រូវបានធ្វើឡើងផងដែរនៅតាមបណ្ដាប្រទេស អ្នកកាន់សាសនាអ៊ីស្លាមភាគច្រើន ខណៈបណ្ដាប្រទេសអារ៉ាប់ និងសម្ព័ន្ធមិត្តអាមេរិកមួយចំនួននៅអឺរ៉ុបដូចជាបារាំង អង់គ្លេស និងអាល្លឺម៉ង់សុទ្ធតែបង្ហាញ ការជំទាស់នឹងការសម្រេចចិត្តរបស់លោកត្រាំ៕