(តេហេរ៉ង់)៖ គ្រោះរញ្ជួយដីកំរិត៦.០រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងលិចប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ។ ក៏ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ គ្រោះរញ្ជួយដីនេះមានចំណុចកណ្ដាលស្ថិតនៅក្បែរទីក្រុង Ezgela រីឯចំណុចរញ្ជួយរបស់វាមាន ទីតាំងនៅឯទីក្រុង Kermashah។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា គ្រោះរញ្ជួយដីកំរិត៧.៣រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងលិចប្រទេសអ៊ីរ៉ង់ ដោយផ្ដាច់យកអាយុជីវិតមនុស្ស៥៣០នាក់ និងរាប់ពាន់ នាក់ទៀតរងរបួស។