(អង់ការ៉ា)៖ មន្ត្រីប៉ូលីសម្នាក់ក្នុងចំណោមបីនាក់ដែលជាអ្នកគ្រប់គ្រងឧទ្ធម្ភាគចក្រសំរាប់ដឹកប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងក្រុមគ្រួសាររបស់ គាត់ពីសណ្ឋាគារមួយទៅព្រលានយន្តហោះ ក្នុងអំឡុងពេលមានការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៦ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធក្នុងការមាន ទំនាក់ទំនងជាមួយនឹងចលនា Gülen ដែល Erdogan និងរដ្ឋាភិបាលរបស់លោកបានចោទប្រកាន់ថាជាមេខ្លោងដែលនៅពីក្រោយរដ្ឋប្រហារនៅយប់នោះ។ នេះបើតាមសារព័ត៌មាន The Hürriyet daily ចេញផ្សាយនៅក្នុងសប្ដាហ៍នេះ។
ឧទ្ធម្ភាគចក្ររបស់លោក Tayyib Sina Dogan បាននាំយកលោក Erdogan ចេញពីឆ្នេរសមុទ្រ Marmaris ដែលជាកន្លែងដែលគាត់បានគេចោទប្រកាន់ថាត្រូវបានគេ ចាប់ខ្លួនដោយពួកដែលធ្វើរដ្ឋប្រហារ នៅជិតព្រលានយន្តហោះ Dalaman ដែលជាកន្លែងដែលយន្តហោះឯកជនរបស់គាត់កំពុងរង់ចាំ។ លោក Dogan ត្រូវបានគេ បណ្តេញចេញពីនាយកដ្ឋានប៉ូលីសនៅថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០១៦ ជុំវិញការចោទប្រកាន់ថាគាត់បានទាញយកកម្មវិធីផ្ញើសារតាមទូរស័ព្ទដៃ ByLock។ គាត់ត្រូវបាន គេបញ្ជូនទៅពន្ធនាគារ Sincan ក្នុងទីក្រុងអង់ការ៉ា។
លោកបានប្រាប់ Hürriyet ថា «ប្រសិនបើខ្ញុំជាសមាជិកនៃអង្គការភេរវករខ្ញុំនឹងមិនអនុញ្ញាតឱ្យឧទ្ធម្ភាគចក្ររបស់ប្រធានាធិបតីហោះឡើងនោះទេ។ «ខ្ញុំមានកូនសោ ឧទ្ធម្ភាគចក្រ។ ខ្ញុំស្គាល់ឧទ្ធម្ភាគចក្រនោះ។ ខ្ញុំជាមនុស្សទីមួយដែលឃើញឧទ្ធម្ភាគចក្ររបស់ពួកអ្នកដែលធ្វើរដ្ឋប្រហារមុនពេលយើងធ្វើការហោះហើរ ហើយខ្ញុំគឺជាអ្នក ដែលបានប្រាប់អ្នកបើកយន្តហោះពីរឿងនោះ»។ គាត់បានបន្ថែមទៀតថា «ខ្ញុំមិនបានទាញយកកម្មវិធីនោះទេ»។ ខ្ញុំគិតថាកម្មវិធីផ្សេងទៀតប្រហែលជាបានបញ្ជូនខ្ញុំទៅ អាសយដ្ឋាន IP ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងកម្មវិធី»។
គួរបញ្ជាក់ថា លោក Barıs Yurtseven ជាអ្នកបើកយន្ដហោះដែលបាននាំប្រធានាធិបតី Erdogan ពីទីក្រុង Dalaman ទៅកាន់ អ៊ីស្តង់ប៊ុល កាលពីរាត្រីនៃការប៉ុនប៉ង ធ្វើរដ្ឋប្រហារ នោះកាលពីខែកក្កដាកន្លងទៅក៏ត្រូវបានគេបណ្តេញចេញពី Turkish Airlines (THY) ផងដែរកាលពីខែកុម្ភៈជុំវិញការជាប់ពាក់ព័ន្ធទៅនឹងចលនា Gülen។ មន្ត្រីប៉ូលីសចំនួន ១៩នាក់ដែលទទួលខុសត្រូវចំពោះសន្តិសុខរបស់ Erdogan ត្រូវបានបណ្តេញចេញពីបទចោទប្រកាន់ថាមានទំនាក់ទំនងនិងចលនា Gülen បន្ទាប់ពី ការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ។
ប្រភព៖ Turkish Times