(តៃប៉ិ)៖ ការនាំចេញទំនិញរបស់កោះតៃវ៉ាន់ ទៅកាន់ទីផ្សារបរទេស មានការកើនឡើងរហូត​ដល់ទៅ ១៤ភាគរយ កាលពីខែវិច្ឆិកាកន្លងទៅ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦ ជាពិសេសគឺទៅលើផលិតផលគ្រឿងអេឡិចត្រូនិក ដែលពេលកំពុងមានតម្រូវការច្រើនបំផុត នៅមុនពេលសម្រាកដំណាច់ឆ្នាំចូលមក​ដល់។ នេះបើ​តាម​ការ​​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។

បើតាមទិន្នន័យ​ពីរដ្ឋាភិបាលកោះតៃវ៉ាន់ ការនាំចេញទំនិញ​របស់ដែនកោះ ដ៏មានសក្តានុពល ខាងផលិតកម្ម នៃគ្រឿងអេឡិចត្រូនិក​នេះ បានរកចំណូលក្នុង​កម្រិតខ្ពស់ថ្មី​មួយទៀត គឺ ២៨.៨៨ពាន់លានអាមេរិក តែនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧នេះប៉ុណ្ណោះ ហើយអត្រានេះគឺបាន​កើនឡើង ១៤ភាគរយ បើធៀបនឹង​ខែវិច្ឆិកា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ការសម្រេចបានលទ្ធផល​ខាងលើនេះ គឺធ្វើឲ្យកោះតៃវ៉ា សម្រេចបាននូវគោលដៅ​នាំចេញរបស់ខ្លួន​សម្រាប់ឆ្នាំ២០១៧ ឲ្យបានលើសពី ៣០០ពាន់​លានដុល្លារ ខណៈ​ដែលនៅ​អំឡុង​ខែធ្នូ ឆ្នាំ២០១៧នេះ អត្រាបញ្ជាទិញ​ទំនិញពី​តៃវ៉ាន់ នៅតែមាន​សន្ទុះខ្ពស់​ដដែល៕

(height:160)