(បរទេស)៖ នៅថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោ សូមទស្សនាដូចខាងក្រោម៖
១៖ ប្រជាជនម៉ាឡេស៊ីរាប់រយនាក់ ប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅខាងក្រៅស្ថានទូតអាមេរិក ដើម្បីប្រឆាំងនឹងការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។
២៖ មនុស្សម្នាក់រាប់ពាន់នាក់ រួមគ្នាសម្តែងការជំទាស់ពេញទំហឹង ចំពោះការទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ដែលធ្វើឡើងដោយប្រធានាធិបតី ដូណាល់ ត្រាំ នៅឯទីក្រុងគូឡាឡាំពួ។
៣៖ អតីតប្រធានាធិបតីអាហ្សង់ទីន លោកស្រី Cristina Fernadez ត្រូវចៅក្រមចេញដីកាឲ្យចាប់ខ្លួន ក្រោមកាចោទប្រកាន់ពីទោសបទក្បត់ជាតិ។
៤៖ កីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo ឈ្នះពានបាល់មាស Ballon d’Or ជាលើកទី៥ ស្មើកំណត់ត្រា Messi។
៥៖ ទីបំផុតអង់គ្លេសនិងសហភាពអឺរ៉ុប ឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីចរចាផ្តាច់ចេញពីគ្នាជាផ្លូវការ។
៦៖ មនុស្ស០៣នាក់ស្លាប់ ក្នុងករណីបាញ់ប្រហារក្នុងសាលារៀននៃរដ្ឋ New Mexico នៅសហរដ្ឋអាមេរិក។
៧៖ គ្រោះរញ្ជួយដីកម្រិត៦.៦រ៉ិចទ័រ វាយប្រហារប្រជុំកោះ Micronesia ក្នុងសមុទ្រប៉ាស៊ីហ្វិក មិនបានបង្កឲ្យមនុស្សរងគ្រោះឡើយ៕