BREAKING NEWS: គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ វាយប្រហារដែនកោះ Micronesia ក្នុងសមុទ្រប៉ាស៊ីហ្វិក!
08-12-2017 09:35
(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលព្រមានពីរលកយក្សក្នុងតំបន់ប៉ាស៊ីហ្វិក (PTWC) នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារលើភាគឦសាននៃកោះ Yap នៃប្រទេសដែនកោះ Micronesia ស្ថិតនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែពុំមានការព្រមានពីរលកយក្សស៊ូណាមិនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។
យោងតាម (PTWC) គ្រោះរញ្ជួយដីនេះដំបូងឡើយមានកម្លាំង ៦.៨រ៉ិចទ័រ ប៉ុន្តែក្រោយមកបានធ្លាកចុះមកនៅត្រឹម ៦.៦រ៉ិចទ័រ និងមានជម្រៅរញ្ចួយ ៤៦គីឡូម៉ែត្រ ទៅក្នុងដី។ យ៉ាងណាក៏ដោយពុំមានសេចក្ដីរាយការណ៍ ពីអ្នករងរបួស ឬក៏ការបំផ្លិចផ្លាញនោះទេ៕