ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧! (Photo inside)
06-12-2017 18:12
(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍សន្តិសុខទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ រដ្ឋកាលីហ្វ័រញ៉ា ប្រកាសអាសន្នចំពោះភ្លើងឆេះព្រៃឈ្មោះ Thomas និង Creek ដែលកំពុងរីករាលដាលលឿនបំផុត!
២៖ ប្រទេសកាតា ដែលជាមហាសេដ្ឋីនៅអារ៉ាប់ «ប្រឆាំងដាច់ខាតចំពោះ ដូណាល់ ត្រាំ» ដែលគ្រោងលើកស្ថានទូតអាមេរិក ពីតែលអាវីវ ទៅហ្សេរុយសាឡឹម!
៣៖ ឧបទ្វីបកូរ៉េ «កំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាម» ទើបបង្ខំឲ្យប្រធានាធិបតីចិន និងកូរ៉េខាងត្បូង កំណត់ថ្ងៃជួបគ្នា!
៤៖ សហរដ្ឋអាមេរិក «បញ្ជាក្បួនយន្តហោះចម្បាំង ហោះរំលងឧបទ្វីបកូរ៉េ» ដើម្បីធ្វើសមយុទ្ធទម្លាក់គ្រាប់បែកពិតៗ!
៥៖ អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក «ចង់ឲ្យជប៉ុន និងកូរ៉េខាងត្បូងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ» ដើម្បីទប់ទល់កូរ៉េខាងជើង!
៦៖ ទីបំផុតមន្ត្រីជាន់ខ្ពស់មួយរូប «ដែលលោក ដូណាល់ ត្រាំ ជាអ្នកលើកស្ទួយ» ត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់!
៧៖ ប្រទេសឥណ្ឌា «ទើបទទួលជោគជ័យ លើការបាញ់តេស្តមីស៊ីលថ្មី Akash» និងត្រៀមដាក់បញ្ចូលក្នុង ឃ្លាំងសព្វាវុធយោធា!