Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧! (Photo inside)

05-12-2017 21:30

(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមឧទ្ទាមស៊ីអ៊ីតហ៊ូទី បានចាប់អ្នកសារព័ត៌មាន៤១នាក់ជាចំណាប់ខ្មាំងនៅក្នុងប្រទេសយេម៉ែន៕

២៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិម្នាក់បំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅក្នុងសប្ដាហ៍នេះ ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រុងព្យុងយ៉ាង ខណៈតំបន់ឧបទ្វីបកូរ៉េកំពុងជួបភាពតានតឹង ក្រោយរបបដឹកនាំ លោក គីម ជុងអ៊ុន បាញ់មីស៊ីលឆ្លងទ្វីបកាលពីចុងខែវិច្ឆិកា៕

៣៖ តុលាការកំពូលអាមេរិកបានសម្រេចថាបំរាមហាមឃាត់ការធ្វើដំណើរលើប្រជាជនមូស្លីមមកពីប្រទេសចំនួន ០៦ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចចូល ជាធរមានបាន ដោយរង់ចាំតែការសម្រេចចិត្តផ្នែកច្បាប់លើកចុងក្រោយតែប៉ុណ្ណោះ៕

៤៖ អគ្គមេបញ្ជាការទ័ពប៉ាគីស្ថាន លោក Qamar Javed Bajwa បានប្រាប់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ថា ប៉ាគីស្ថានបានលុបបំបាត់ទំាងស្រុងហើយ នូវពាក្យដែលថាប្រទេសខ្លួនជាទីជម្រកសុវត្ថិភាព (ឋានសួគ៌) របស់ពួកភេរវករ កន្លងមកនោះ៕

៥៖ ប្រទេសកូរ៉េខាងជើង ទីបំផុតបានធ្វើការរិះគន់ធ្ងន់ៗ ចំពោះការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ដោយទីក្រុងព្យុងយ៉ាងបានអះអាងថា វាជារឿងដែលឥតប្រយ័ត្នប្រយែងទាល់តែសោះ ខណៈដែលឧបទ្វីបកូរ៉េទាំងមូល នឹងអាចធ្លាក់ចូលទៅក្នុងសង្គ្រាមនុយក្លេអ៊ែរ បានគ្រប់ពេលវេលាដោយសារតែទង្វើ ដុតរោលស្ថានការណ៍បែបនេះ៕

៦៖ វាជារឿងមិនធ្លាប់មាននោះឡើយ ដែលប្រទេសជប៉ុនបានបង្ហាញចេតនា នៅក្នុងការទិញគ្រាប់មីស៊ីលប្រភេទថ្មី ដែលមានសមត្ថភាពវាយប្រហារយ៉ាងពិតប្រាកដ នោះគឺបាញ់ឲ្យដល់ទឹកដីកូរ៉េខាងជើងតែម្តង៕