(យ៉េមែន)៖ អតីតប្រធានាធិបតីយ៉េមែន លោក Ali Abdullah Saleh បានស្លាប់បាត់បង់ជីវិត ហើយនៅក្នុងការវាយប្រហារមួយរបស់ក្រុមឧទ្ទាមហ៊ូទី នៅឯទីក្រុងសាណាអា ប្រទេសយ៉េមែន។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណបក្សរបស់លោកដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីស្ថានីយ៍ទូរទស្សន៍ក្រុមឧទ្ទាមហ៊ូទី បានបង្ហោះរូបភាពសាកសពបុរសម្នាក់ ដែលគេជឿជាក់ថា ជាអតីតប្រធានាធិបតីយ៉េមែនរូបនេះ ខណៈនៅលើបណ្ដាញទំនាក់ទំនងសង្គមក៏មានការអះអាងថា លោក Ali Abdullah Saleh បានស្លាប់ផងដែរ។
គួរបញ្ជាក់ថា ការស្លាប់របស់លោក Ali Abdullah Saleh ត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងរវាងអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នង បង្អែក៕