(បរទេស)៖ នៅថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោ សូមទស្សនាដូចខាងក្រោម៖
១៖ សំបកពងសត្វស្លាបជំនាន់ដាយណូស័រ ២០០គ្រាប់ ត្រូវបានរកឃើញក្នុងខេត្តស៊ីនជាំង ប្រទេសចិន។
២៖ គិតចាប់ពីខែមករារហូតដល់ត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧នេះ វៀតណាមចំណាយលុយ១.៤ពាន់លានដុល្លារ ទិញបន្លែ-ផ្លែឈើពីថៃ និងចិន យកមកលក់ក្នុងស្រុក។
៣៖ ព្យុះស៊ីក្លូនកំណាច វាយប្រហារឥណ្ឌា និងឆក់យកជីវិតមនុស្ស ០៨នាក់ ខណៈជាង ១០០នាក់បាត់ខ្លួន។
៤៖ សហភាពមីយ៉ាន់ម៉ា កំពុងរៀបចំខ្លួន ធ្វើជាទីផ្សារកណ្តាលនៃជ័រកៅស៊ូ ដែលពោពេញដោយសក្តានុពល។
៥៖ គណៈកម្មការពិសេសមួយ ដែលមាននាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ជាប្រធានទីបំផុតបានព្រមព្រៀងលើកាលបរិច្ឆេទ នៃគម្រោងដាក់រាជ្យសម្បត្តិរបស់ព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) គឺនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។
៦៖ កងនាវាអាហ្សង់ទីន សម្រេចចិត្តបញ្ឈប់ការស្វែងរកនាវាមុជទឹកនិងនាវិកទាំង ៤៤នាក់ ដែលបានបាត់ខ្លួនកាលពីពាក់កណ្តាលខែមុននោះហើយ។
៧៖ សេតវិមានអាមេរិក ទាត់ចោលព័ត៌មានបែកធ្លាយថា រដ្ឋមន្ត្រីការបរទេស Rex Tillerson នឹងត្រូវទម្លាក់ពីតំណែង។
៨៖ បុរសម្នាក់នៅចិន ទទួលទោសប្រហារជីវិត ក្រោយប្រមូលផ្តុំបក្ខពួក លួចទ្រព្យសម្បត្តិពីផ្នូរបុរាណ អាយុកាលជាង០៥ពាន់ឆ្នាំ៕