(តេហេរ៉ង់)៖ មជ្ឈមណ្ឌលឃ្លាំមើលរលកយក្សស៊ូណាមិ ប្រចាំតំបន់ប៉ាស៊ីហ្វិកបានឲ្យដឹងនៅមុននេះបន្តិចថា គ្រោះរញ្ជួយដីកម្រិតធ្ងន់គួរសម ៦.៣រ៉ិចទ័រ បានវាយប្រហារមកលើប្រទេសអ៊ឺរ៉ង់ជាថ្មីម្តងទៀត បន្ទាប់ពីគ្រោះធម្មជាតិដូចគ្នានេះ មានកម្រិតដល់ប្រមាណជា ៧.០រ៉ិចទ័រ បានផ្តាច់ជីវិតមនុស្សរាប់រយនាក់ និងបង្កឲ្យរបួសរាប់ពាន់នាក់ផ្សេងទៀតកាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧។
គួរជម្រាបថា ភ្លាមៗបែបនេះពុំទាន់មានសេក្តីរាយការណ៍ បញ្ជាក់ពីមនុស្សរងគ្រោះ ឬមួយក៏ការបំផ្លិចបំផ្លាញ ដោយសារគ្រោះធម្មតាខាងលើនៅឡើយទេ៕