Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧! (Photo inside)

27-11-2017 20:26

(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយនិងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរឥណ្ឌូណេស៊ី បានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើង Agung ដល់កម្រិតលេខ ០៤ ដែលជាកម្រិតដ៏ខ្ពស់បំផុត នៅលើកោះទេសចរណ៍ Bali ហើយបានប្រាប់ ប្រជាជនដែលរស់នៅទីនោះឲ្យជម្លៀសខ្លួនចេញពីតំបន់ក្បែរមាត់ភ្នំភ្លើងបន្ទាន់ ដោយសារតែការផ្ទុះក្នុងកម្រិតយ៉ាងខ្លាំងនឹងកើតឡើង៕

២៖ អង្គការឃ្លំាមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឱ្យដឹងថាជនស៊ីវិលយ៉ាងហោចណាស់៥៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងរុស្ស៊ី នៅភាគខាងកើតភូមិ Al-Shafah នៃប្រទេសស៊ីរី៕
http://media.themalaymailonline.com/uploads/articles/2017/2017-11/syria_2711s.JPG

៣៖ កងកម្លាំងនាវាអាហ្សង់ទីនបាននិយាយថា ពួកគេមិនបានបោះបង់ចោលក្ដីសង្ឃឹមឡើយថា ក្រុមនាវិកទាំង ៤៤នាក់ នៃនាវាមុជទឹកអាហ្សង់ទីនមួយគ្រឿង ដែលបានបាត់ខ្លួនជាង ១១ថ្ងៃមកនេះ នៅរស់រានមានជីវិត។ ការអះអាងនេះធ្វើឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅក្នុងនាវាមុជទឹកនេះ៕

៤៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តសហរដ្ឋអាមេរិក USGS បានឲ្យដឹងនៅមុននេះបន្តិចថា គ្រោះធម្មជាតិរញ្ជួយដីមួយមានកម្រិតបង្គួរ ៦.២រ៉ិចទ័រ បានអង្រួនប្រទេសដីកោះ ប៉ាពួញូហ្គីណេ (Papua New Guinea) ស្ថិតនៅភាគលិចមហាសមុទ្រប៉ាស៊ីហ្វិក៕

៥៖ សង្រ្គាមពាក្យសម្ដីរវាងលោកដូណាល់ ត្រាំ និងស្ថានីយ៍ទូរទស្សន៍ CNN មិនទាន់បញ្ចប់នៅឡើយនោះទេ។ ប្រធានាធិបតិអាមេរិករូបនេះបានបង្ហោះសារនៅលើ Twitter កាលពីថ្ងៃសៅរ៍ ដោយចោទថាស្ថានីយ៍ទូរទស្សន៍អាមេរិកមួយនេះគឺជាយាននៃព័ត៌មានក្លែងក្លាយ៕

៦៖ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman បានសន្យាថានឹងកម្ចាត់ពួកភេរវករឱ្យអស់ចេញពីភពផែនដី ដោយប្រើប្រាស់ធនធានដែលមានស្រាប់នៃសម្ព័ន្ធ យោធាអ៊ីស្លាម (IMA) ឬគេស្គាល់ថាណាតូអារ៉ាប់៕