BREAKING NEWS: គ្រោះរញ្ជួយដីដ៏កក្រើកកម្រិត ៦.២រ៉ិចទ័រ វាយប្រហារប្រទេសប៉ាពួញូហ្គីណេ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក!
27-11-2017 14:58
(អាមេរិក)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តសហរដ្ឋអាមេរិក USGS បានឲ្យដឹងនៅមុននេះបន្តិចថា គ្រោះធម្មជាតិរញ្ជួយដីមួយមានកម្រិតបង្គួរ ៦.២រ៉ិចទ័រ បានអង្រួនប្រទេសដីកោះ ប៉ាពួញូហ្គីណេ (Papua New Guinea) ស្ថិតនៅភាគលិចមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
គួរជម្រាបថា ភ្លាមៗបែបនេះពុំទាន់មានសេចក្តីរាយការណ៍ អំពីការខូចខាត និងបំផ្លិចបំផ្លាញ ឬក៏មនុស្សទទួលរងគ្រោះ ដោយសារគ្រោះរញ្ជួយផែនដីខាងលើនេះនៅឡើយទេ បន្ទាប់ពីវាបានវាយលុកនៅចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រ ភាគខាងកើតនៃក្រុង Rabaul ជាមួយជម្រៅ ៧០គីឡូម៉ែត្រ ពីក្រោមផ្ទៃបាតសមុទ្រ៕