(បរទេស)៖ នៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោ សូមទស្សនាដូចខាងក្រោម៖
១៖ អគ្គរដ្ឋអាជ្ញាអេហ្ស៊ីប ឲ្យដឹងថាមនុស្សស្លាប់កើនដល់ជាង៣០០នាក់ ដោយក្នុងចំណោមនោះមានកុមារ២៧នាក់ និងរបួសជាង១០០នាក់ ក្រោយករណីវាយប្រហារភេវកម្ម ទៅលើព្រះវិហារ នៅភាគខាងជើងប្រទេស ខណៈពួកភេរវករមានកាន់ទង់របស់ ISIS។
២៖ ប៉ូលិសប៉ាគីស្ថាន ចាប់ផ្តើមប្រតិបត្តិការបំបែកក្រុមបាតុករ ដែលបានធ្វើបាតុកម្មបិទផ្លូវជាតិសម្រាប់ចេញ-ចូល រដ្ឋធានីអ៊ីស្លាម៉ាបាដ។
៣៖ ប្រធានាធិបតីអាហ្សង់ទីន ចេញបញ្ជាឲ្យបើកការស៊ើបអង្កេតពេញលេញមួយ ទៅលើករណីនាវាមុជទឹក ដែលបាត់ខ្លួនអស់ជិត១០ថ្ងៃមកហើយ។
៤៖ មេដឹកនាំហ្ស៊ីមបាវេថ្មីលោក Emmerson Mnangagwa ប្តេជ្ញានាំប្រយោជន៍ជូនប្រជាជនទាំងអស់ និងបើកទ្វារប្រទេសសាជាថ្មីដើម្បីទទួលស្វាគម៍ពិភពលោក។
៥៖ ទិដ្ឋភាពមនុស្សម្នាដើរជាវឥវ៉ាន់ នៅក្រុងឡូសអាន់ជែឡែស (Los Angeles) សហរដ្ឋអាមេរិក ក្នុងអំឡុងថ្ងៃ Black Friday ដែលជាឱកាសពិសេសក្នុងមួយឆ្នាំមានម្តង សម្រាប់ការទិញទំនិញក្នុងតម្លៃយ៉ាងទាប ដោយថ្ងៃពិសេសនេះ ប្រព្រឹត្តទៅមួយថ្ងៃ បន្ទាប់ពីថ្ងៃ Thanksgiving។
៦៖ ឆេះសណ្ឋាគារប្រណិតកម្ពស់២២ជាន់ នៅហ្សកហ្ស៊ី (Georgia) ផ្តាច់ជីវិតយកជីវិតមនុស្សយ៉ាងតិច១១នាក់ និងបណ្តាលឲ្យជាង២០នាក់ទៀតរបួស។
៧៖ កន្លងផុតទៅមិនបានប៉ុន្មានផង ភ្នំភ្លើង Agung ស្ថិតលើកោះទេសចរណ៍ Bali នៃប្រទេសឥណ្ឌូណេស៊ី នៅតែបន្តឲ្យសញ្ញាមិនស្រួលតាមរយៈ ការជះកម្អែលផេះឡើងលើអាកាសរាប់ពាន់ម៉ែត្រជាថ្មីម្តងទៀត។
៨៖ Lionel Messi ចុះកុងត្រាថ្មីបន្តលេងឲ្យក្រុម Barcelona រហូតដល់ឆ្នាំ២០២១ ជាមួយតម្លៃទិញខ្លួនចេញ៧០០លានយូរ៉ូ ឬស្មើនឹង៨៣៥.៣១លានដុល្លារ៕