(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិកបានបង្ហាញពី គោលជំហរ​រឹងមំា​របស់ខ្លួន តាមរយៈ​ការថ្កោលទោស និងចោទប្រកាន់​ថា យោធា​មីយ៉ាន់ម៉ា​កំពុងប្រព្រឹត្តអំពើ​សាហាវឃោឃៅ​ប្រឆាំង នឹងជនជាតិ​រូហ៊ីងយ៉ា ហើយដែល​ក្នុងអំពើទាំងនោះ​អាចចាត់ទុកថា ជាការបោស​សំអាតជនជាតិដើម​ភាគតិចមូស្លីម​មួយនេះ៕

២៖ កាលពីជាង​មួយខែមុន ក្រុមតារាវិទូនៅអាមេរិកបាន​ប្រទះឃើញ​អាចម៍​ផ្កាយ​មួយដុំ​ដែលគេអះអាង​ថា មានប្រភពមកពីប្រព័ន្ធ​ព្រះអាទិត្យផ្សេង ហើយវាពិតជារឿង​ដ៏រំភើប និងកម្រខ្លាំង​ណាស់ ក្នុងការមានឱកាស​បានឃើញដំណើរ​មកដល់ នៃវត្ថុអវកាស​ដ៏អស្ចារ្យនោះ៕

៣៖ អូស្រ្តាលីបាន​អំពាវនាវឲ្យ​សហរដ្ឋអាមេរិក ខិតខំកសាងវត្ត​មានរបស់ខ្លួនឲ្យ​បានខ្លាំង នៅក្នុងតំបន់អាស៊ី និងពង្រឹងទំនាក់​ទំនង​ជា​ដៃ​គូ​ ដែលមានចិត្តគំនិតដូចគ្នា ហើយទន្ទឹមនឹងនេះ​ទីក្រុងកង់បេរ៉ា បានព្រមាន​ពីការកើនឡើង​ឥទ្ធិពលរបស់​មហាយក្សនៅ​ក្នុងតំបន់នេះ​ផ្ទាល់ គឺប្រទេសចិន៕

៤៖ អតីតអភិបាល​រដ្ឋយីរ៉ូ (Rio de Janeiro) លោក Anthony Garotinho និងលោកស្រី Rosinha Garotinho ត្រូវ​បាន​ចាប់​​ឃាត់​ខ្លួន​នា​​សប្តាហ៍​នេះ ក្រោមបទចោទ​ប្រកាន់ថា បានប្រព្រឹត្ត​អំពើពុក​រលួយ៕

៥៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើង​ពីផែនការរៀបចំ​កិច្ចប្រជុំមួយ ដើម្បីស្វែងរក​សន្តិភាពបញ្ចប់​សង្រ្គាម​ស៊ីវិល នៅក្នុងប្រទេស​ស៊ីរី នារយៈពេល ០៦ឆ្នាំមកនេះ។ លោក ពូទីន ថ្លែងបែបនេះ​នៅក្នុងសេចក្ដី​ថ្លែងការណ៍រួម បន្ទាប់ពីជំនួប​ជាមួយប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស្សាន រួហានី និងប្រធានាធិបតីតួកគី លោក រេសិប តាយយីប អឺដូហ្កាន់៕

៦៖ ប្រទេសគុយបា និងកូរ៉េខាងជើង បានសន្យា​ពង្រឹងចំណងមិត្ត​ភាព​រវាងគ្នា​កាន់ខ្លាំងឡើង ខណៈប្រទេស​ទាំងពីរកំពុង​មានភាពតានតឹង​នយោបាយ​ជាមួយ​សហរដ្ឋអាមេរិក៕

">