(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានផ្តាច់ជីវិតមនុស្ស ៥០នាក់ នៅព្រះវិហារមួយកន្លែងក្នុងក្រុង Mubi ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា៕
២៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន បានទទួលស្វាគមន៍ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ សម្រាប់កិច្ចពិភាក្សាមួយ ដែលមេដឹកនាំទំាងពីរបានឯកភាពគ្នាថា ប្រតិបត្តិការយោធានៅក្នុងប្រទេសស៊ីរីគួរតែត្រូវបញ្ចប់ ដើម្បីបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយនយោបាយ៕
https://s2.reutersmedia.net/resources/r/?m=02&d=20171121&t=2&i=1210640136&r=LYNXMPEDAK07H&w=1280
៣៖ កែវយឺតអវកាស Kepler ដែលបានជួយធ្វើការរុករកឃើញភពអេលៀន (នៅក្រៅប្រព័ន្ធព្រះអាទិត្យ) ចំនួនប្រមាណ ២,៣០០ភពមកហើយក្នុងអំឡុងពេលនៃការបំពេញ បេសកកម្ម តាមប្រមាញ់ភពមានឈ្មោះថា K2 របស់ខ្លួននោះ ក៏បានបម្រើជាប្រយោជន៍យ៉ាងខ្លាំង ក្នុងការកំណត់ភពធ្វើគោចរលឿនជាងគេបង្អស់ដែលត្រូវបានរកឃើញ មកទល់ពេលនេះ៕
៤៖ ឆាប់បំផុតនៅក្នុងកំឡុងពេល ០៦ខែដំបូងនៃឆ្នាំ២០១៨ កងទ័ពរំដោះប្រជាជនចិន PLA ត្រូវគេរំពឹងថា នឹងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធមីស៊ីលផ្លោង បាញ់ឆ្លងទ្វីបប្រភេទថ្មីហៅថា Dongfeng-41 ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើន និងមានសមត្ថភាពវាយប្រហារលើ គោលដៅនៅគ្រប់ទីកន្លែងទាំងអស់ ទូទាំងពិភពលោក៕
៥៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តបញ្ចូលកូរ៉េខាងជើងជាថ្មី ទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវករ ហើយដែលនេះគឺជាកាយវិកាមួយ សំដៅបង្កើនការដាក់សម្ពាធលើរបបដឹកនាំ កូរ៉េខាងជើងសម្រាប់ការរឹងទទឹងបន្តអភិវឌ្ឍន៍មីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរ៕
៦៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំឱ្យតុលាការកំពូលអាមេរិក អនុញ្ញាតការហាមឃាត់ចុងក្រោយលើការធ្វើដំណើររបស់ លោក ត្រាំ បានចូលជាធរមានពេញលេញ បន្ទាប់ពីសាលាឧទ្ធរណ៍រដ្ឋកាលីហ្វរញ៉ា បានសម្រេចចិត្តកាលពីសប្ដាហ៍មុនថា មានតែផ្នែកខ្លះនៃបម្រាមប៉ុណ្ណោះបានចូលជាធរមាន៕