(អាមេរិក)៖ នាពេលនេះយើងសូមបង្វែរចំណាប់អារម្មណ៍ ប្រិយមិត្តទាំងអស់គ្នា ទៅទស្សនារូបភាពដ៏ស្រស់ស្អាត និងប្លែកភ្នែកថ្មីៗចំនួន ០៣សន្លឹក នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Wired នៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ទី០១៖ ជារូបភាពនៃរេអាក់ទ័រនុយក្លេអ៊ែរនៅលើផ្ទៃអវកាស គឺគ្មានអ្វីក្រៅពីព្រះអាទិត្យឡើយ។ នាពេលថ្មីៗនេះមន្ទីរឃ្លាំមើលទីអវកាស Solar Dynamic Observatory របស់អង្គការ NASA បានប្រទះឃើញប្រហោងដ៏ធំមួយ ជាច្រកនៃកម្លាំងម៉ាញេទិចនៅលើព្រះអាទិត្យ ដែលជះអណ្តាតភ្លើងព្រះអាទិត្យ ក្នុងកម្រិតដ៏ខ្លាំងក្លា។ គួរជម្រាបថា នៅពេលដែលឥទ្ធិពលនៃអណ្តាតភ្លើង Solar Wind មានប្រតិកម្មជាមួយនិងដែនម៉ាញេទិចរបស់ផែនដី ផ្ទៃមេឃនៅប៉ូលខាងជើង និងខាងត្បូង នឹងមានលេចឡើងនូវរស្មីអារ៉ូរា (Aurora) រស្មីប្រាំពីរពណ៌។
ទី០២៖ ជារូបភាពនៃភពក្រហមដ៏ល្បីឈ្មោះ Mars (ភពអង្គារ) ជាភពក្បែរខាងរបស់យើង ដែលគ្របដណ្តប់ទៅដោយធូលីពាសពេញ ព្រមទាំងភ្នំភ្លើងសម័យបុរាណៗ និងស្លាកស្នាមរបស់វា ដែលបានចារនៅលើផ្ទៃរបស់ភពព្រះអង្គារ។ នាពេលថ្មីៗនេះ យានផ្កាយរណប Mars Express Orbiter របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ទើបតែថតបានរូបភាពមួយនៃតំបន់ ដែលត្រូវបានគេស្គាល់ថាជា Sirenum Fossae នៅអឌ្ឍគោលខាងងត្បូងរបស់ Mars។
ទី០៣៖ ជារូបភាពនៃព្យុះដ៏ចម្លែករបស់ភពព្រហស្បតិ៍ (Jupiter)។ យានអវកាស Juno ដែលកំពុងក្រឡឹងជុំវិញភពឧស្ម័នយក្សនេះ បានបញ្ចេញរូបភាពដ៏លម្អិតថ្មីមួយនៃព្យុះរបស់វា កាលពីពេលថ្មីៗនេះ៕