Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សរុបរបាយការណ៍៖ «ចំនួនករណីរំលោភបំពានផ្លូវភេទ ក្នុងជួរកងទ័ពសហរដ្ឋ​អាមេរិក កើត​មាន ២០,៣៤៨ករណី» ក្នុងរយៈពេល ០៤ឆ្នាំ...

18-11-2017 14:34

(វ៉ាស៊ីនតោន)៖ គិតត្រឹមតាំង​ពីឆ្នាំ២០១២​ រហូតដល់​ឆ្នាំ២០១៦ មន្រ្តីយោធា​អាមេរិក​បាន​រាយការណ៍ ករណីបៀតបៀន​ផ្លូវភេទ​សរុប​​ចំនួន ២០,៣៤៨ករណី នៅតាមមូលដ្ឋានទ័ព​នានា​របស់​សហរដ្ឋអាមេរិក ជុំវិញ​ពិភពលោក។ នេះបើតាម​របាយការណ៍​ទើបចេញ​​​ផ្សាយ​នាពេលថ្មីៗ របស់មន្ទីរ​បញ្ចកោណ ដកស្រង់​​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

របាយការណ៍​ខាងលើ ដែលត្រូវបានផ្តល់​ដោយការិយាល័យ​ទប់ស្កាត់ និងឆ្លើយតប​អំពើបៀតបៀន​ផ្លូវភេទ (SAPRO) ចំណុះឲ្យ​ក្រសួង​​ការ​ពារ​​ជាតិ​​អាមេរិក បានរៀបរាប់ពី​ចំនួនលម្អិត​ នៃសេចក្តីរាយការណ៍ ពីករណី​បៀតបៀន​ផ្លូវភេទ នៅទូទាំង​មូលដ្ឋានទ័ព​ សូម្បីតែនៅក្នុង​តំបន់​មានសង្រ្គាម។

គួរជម្រាបថា កងទ័ពជើងគោក ដែលជាកម្លាំង​យោធាធំបំផុត​របស់​សហរដ្ឋអាមេរិក បានចំនួនករណី​បៀតបៀន​ផ្លូវភេទ ច្រើនជាង​គេ​បង្អស់ ពោលគឺចំនួន ៨,២៨៤ករណី ក្នុងអំឡុង​ពេល ០៤ឆ្នាំនោះ។ ទន្ទឹមនឹងនេះ ចំនួនករណី​នៅក្នុងជួរកងទ័ពជើង​ទឹកវិញ ស្ថិត​នៅត្រឹម ៤,៧៨៨ករណី ខណៈសេចក្តីរាយការណ៍​ ៣,៨៧៦ករណី មាននៅកងទ័ពជើងអាកាស និង ៣,៤០០ករណី នៅ​កងម៉ារីន​​​របស់​អាមេរិក៕