(យូអិន)៖ រុស្ស៊ីបានវ៉េតូ (ជំទាស់) សេចត្តីព្រាងរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដែលរៀបចំឡើងដោយជប៉ុន ស្តីពីការបន្តយន្តការរួម ដើម្បីធ្វើការស៊ើបអង្កេតស្វែងរក អ្នកដែលនៅពីក្រោយការវាយប្រហារដោយ អាវុធគីមី នៅស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
សំឡេងឆ្នោតខាងលើនេះ គឺជាការប្រើសិទ្ធិវ៉េតូលើកទី ១១ ហើយរបស់រុស្ស៊ី ទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ពាក់ព័ន្ធនឹងប្រទេសស៊ីរី ព្រមទាំងជាលើកទី ៣ ទាក់ទិនការយន្តការស៊ើបអង្កេតរួម ហៅកាត់ថា JIM របស់អង្គការសហប្រជាជាតិ និងអង្គការហាមឃាត់ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ (OPCW)។ ជាមួយគ្នានេះ បូឡាវីក៏បានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាង នៃសេចក្តីសម្រេចរបស់ UN កាលពីថ្ងៃសុក្រនេះផងដែរ ខណៈចិនបានធ្វើអនុប្បវាទ។
គួរបញ្ជាក់ថា សាលដីការបស់ JIM ដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខ UN អនុម័តជាឯកច្ឆ័ន្ទ កាលពីឆ្នាំ២០១៥ បានផុតសុពភាពនាថ្ងៃសុក្រសប្តាហ៍នេះ៕