(ប៉េកាំង)៖ គ្រោះរញ្ជួយផែនដីកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារស្រុក Nyingchi នៃតំបន់ទេបេ ភាគនិរតីប្រទេសចិន នៅវេលាម៉ោង ៦៖៣៤នាទីព្រឹក (ម៉ោងនៅប៉េកាំង)។ នេះបើតាមរបាយការណ៍ចេញផ្សាយភ្លាមៗ ពីមជ្ឈមណ្ឌលជាបណ្តាញ តាមដានគ្រោះរញ្ជួយដីចិន (CENC) ដកស្រង់ដោយសីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
គ្រោះរញ្ជួយដីខាងលើនេះ មានរំញ័រចេញពីជម្រៅដី ១០គីឡូម៉ែត្រ ហើយភ្លាមៗបែបនេះពុំទាន់មានសេចក្តីរាយការណ៍ អំពីចំនួនជនរងគ្រោះ និងការខូចខាតនានានោះឡើយ៕