(ឡុងដ៍)៖ មនុស្សចំនួន៤នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ដ៏កម្រ គឺការបុកគ្នានៅលើអាកាស រវាងឧទ្ធមាគចក្រមួយគ្រឿង និងយន្តហោះធន់តូចមួយគ្រឿង នៅចក្រភពអង់គ្លេស, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកានេះ។
សាក្សីឃើញផ្ទាល់ភ្នែកបានឲ្យដឹងថា ពួកគេបានលឺសម្លេងយ៉ាងខ្លាំង នៅលើតំបន់ព្រៃឈើ ភ្លាមៗបន្ទាប់ពីពាក់កណ្តាលថ្ងៃត្រង់ មុនពេលពួកគេដឹងថា មានការបុកគ្នា នៅពាក់កណ្តាលដែនអាកាស។ យន្តហោះ និងឧទ្ធម្ភាគចក្រ ដែលជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះគឺបានហោះហើរក្នុងកម្រិតទាប ដោយបានហោះចេញពីព្រលានយន្តហោះ Wycombe Air Park ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រ ភាគខាងត្បូងឆៀងខាងកើត ទីតាំងដែលរកឃើញសាកសពយន្តហោះ។
ក្រោយហេតុការណ៍កើតឡើង មន្ត្រីប៉ូលិស, ក្រុមជួយសង្គ្រោះ និងមន្ត្រីពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីប្រតិបត្តិការ ជួយសង្គ្រោះជីវិត ដែលជារឿងអាទិ៍ភាព៕