BREAKING NEWS: គ្រោះរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រ វាយប្រហារប្រទេសកូរ៉េខាងត្បូង!
15-11-2017 13:27
(សេអ៊ូល)៖ អាជ្ញាធរឧតុនិយមកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគអាគ្នេយ៍ នៃប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែភ្លាមៗ ពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរឧតុនិយមកូរ៉េខាងត្បូង គ្រោះរញ្ជួដីនេះបានកើតឡើងនៅចំងាយ ០៦គីឡូម៉ែត្រ ពីភាគខាងជើងនៃតំបន់ឆ្នេរ ស្ថិតក្នុងទីក្រុង Pohang ខេត្ត Gyeongsang ខាងជើង នៅម៉ោងប្រមាណ ២៖២៩នាទីរសៀល ថ្ងៃពុធនេះ (ម៉ោងក្នុងទីក្រុងសេអ៊ូល)។ ចំណែកឯចំណុចរញ្ជួយ ត្រូវបានកំណត់នៅរយៈទទឹងខាងជើង ៣៦.១០ ដឺក្រេ និងរយៈបណ្ដោយខាងកើត ១២៩.៣៧ដឺក្រេ៕