គ្រោះរញ្ជួយដី ៥.៨រ៉ិចទ័រ វាយប្រហារតំបន់ឆ្នេរភាគខាងកើត ប្រទេសជប៉ុន!
13-11-2017 09:40
(តូក្យូ)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ឆ្នេរភាគខាងកើត នៃភាគខាងជើងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាម USGS គ្រោះរញ្ជួយដីនេះបានវាយប្រហារនៅចំងាយ ២៩៤គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ទីក្រុង Kamaishi ជាមួយនឹងជម្រៅរញ្ជួយ ៩.៥គីឡូម៉ែត្រទៅក្នុងដី ក៏ប៉ុន្តែទន្ទឹមគ្នា ពុំមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និងការខូចខាតនៅឡើយទេ។ USGS កាលពីដំបូងបានអះអាងថា កម្រិតរញ្ជួយដីនេះមានកម្លាំង ៦.១រ៉ិចទ័រ តែក្រោយមកបានទម្លាក់មកនៅ ៥.៨រ៉ិចទ័រ៕