(តេហេរ៉ង់)៖ គ្រោះរញ្ជួយដីកម្រិត៧.៣រ៉ិចទ័រដ៏កក្រើកមួយ បានវាយប្រហារចំតំបន់ព្រំដែនរវាងអ៊ីរ៉ាក់-អ៊ីរ៉ង់ ដែលជាហេតុបានបង្កឲ្យមនុស្សយ៉ាងតិច១៤១នាក់បាត់បង់ជីវិត និងដល់ទៅជាង១,០០០នាក់ គិតចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញ (ពេលវេលាក្នុងតំបន់រងការវាយប្រហារ)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអ៊ីរ៉ង់ ចំណុចរំញ័រនៃហេតុការណ៍រញ្ជួយផែនដីខាងលើ បានកើតឡើងនៅចម្ងាយប្រមាណ១០៣គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុង Sulaymaniyah នៃប្រទេសអ៊ីរ៉ាក់ និងជះឥទ្ធិពលយ៉ាងកក្រើកដល់ខេត្តមួយចំនួនទៀត របស់អ៊ីរ៉ង់ ដែលនៅជាប់ព្រំដែនជាមួយអ៊ីរ៉ាក់។
គួរបញ្ជាក់ថា នាពេលនេះ ក្រុមភ្នាក់ងារជួយសង្រ្គោះអ៊ីរ៉ង់ ក៏បានរួសរាន់ទៅតំបន់រងការវាយប្រហារផងដែរ ស្របពេលដែលឧទ្ធម្ភាគចក្រ បាននិងកំពុងដឹកជញ្ជូនបរិក្ខាចាំបាច់ទូទៅ ទៅកាន់ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះមហន្តរាយនេះ៕