(ម៉ានីល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ប្រទេសហ្វីលីពីនហើយ នៅថ្ងៃអាទិត្យនេះ ជាកិច្ចបញ្ចប់ដំណើរទស្សនកិច្ចមកកាន់ប្រទេសចំនួន០៥ ក្នុងតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមការគ្រោងទុក លោក ដូណាល់ ត្រាំ នឹងត្រូវចូលរួមប្រជុំជាមួយបណ្ដាមេដឹកនាំមកពីប្រទេសអាស៊ីខាងកើត និងអាស៊ាន ហើយអ្វីដែលគេទន្ទឹមរង់ចាំនោះគឺជំនួបរវាងលោក និងប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ​ដែលធ្លាប់បានរិះគន់សហរដ្ឋអាមេរិក យ៉ាងចាស់ដៃក្រោមអតីតរដ្ឋបាលប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា។ លោក ​ដូណាល់ ត្រាំ ធ្វើដំណើរមកដល់ហ្វីលីពីន បន្ទាប់ពីបញ្ចប់ការដំណើរទស្សនកិច្ច និងកិច្ចប្រជុំ APEC ក្នុងប្រទេសវៀតណាម ជាទីដែលលោកបានផ្ញើសារយ៉ាងម៉ឺងម៉ាត់ស្ដពីពាណិជ្ជកម្ម និងវិបត្តិ នៅឧបទី្វបកូរ៉េ៕