(ព្យុងយ៉ាង)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការ ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតំបន់អាស៊ី ដោយបានថ្កោលទោសប្រធានាធិបតីរូបនេះថា កំពុងព្យាយាមទប់ស្កាត់នុយក្លេអ៊ែរកូរ៉េខាងជើង នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Washington Post ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
រដ្ឋមន្ត្រីការបរទេសរូបនេះបានថ្លែងថា «ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ជាការការបញ្ឆេះសង្គ្រាមជាមួយនឹងប្រទេស កូរ៉េខាងជើងក្នុងគោលដៅព្យាយាម លុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលជាអាវុធការពារជាតិរបស់រដ្ឋាភិបាល ក្រុងព្យុងយ៉ាង»។
លោកបានលើកឡើងថា «ការបង្ហាញការកត់សម្គាល់ដោយមិនបានប្រុងប្រយ័ត្នដូចជាលោក ត្រាំ មិនអាចបង្កភាពភ័យខ្លាច ឬបញ្ឈប់ភាពរីកចម្រើន របស់កូរ៉េខាងជើង បានឡើយ»៕