(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុង «ដំរី» ដែលបានវាយលុកយ៉ាងចាស់ដៃ នៅតាមបណ្តាញឆ្នេរភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាមនោះបានកើនដល់ ១០៦នាក់ហើយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះស្របពេលដែលប្រជាអាស៊ានមួយនេះ កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលមួយរវាងមេដឹកនាំពិភពលោក៕
២៖ រដ្ឋាភិបាលជប៉ុននឹងសាងសង់ស្ថានីយដារ៉ា នៅលើដែនសមុទ្រចំនួន ០៤ទីតាំង នៅលើកោះមួយចំនួនក្នុងសមុទ្រ ស៊ូលូ សេឡេបែស (Sulu Celebes) ដែលខណ្ឌចែកទឹកដីហ្វីលីពីន និងឥណ្ឌូណេស៊ី ក្នុងគោលបំណងជួយទីក្រុងម៉ានីល បង្រ្កាបការកើនឡើង នៃសកម្មភាពចោរសមុទ្ររបស់ក្រុមឧទ្ទាមអ៊ីស្លាម៕
៣៖ កម្លាំងប៉ូលិសតួកគីនាថ្ងៃព្រហស្បតិ៍នេះ បានបើកប្រតិបត្តិការក្តៅគគុក ចាប់ឃាត់ខ្លួនបានជនសង្ស័យថា ជាបណ្តាញក្រុម ISIS សរុបចំនួន ២០០នាក់ នៅក្នុងរដ្ឋធានីអង់ការ៉ា៕
៤៖ យានអវកាសមួយគ្រឿងរបស់ NASA ដែលកំពុងឃ្លាំមើលព្រះអាទិត្យ បានផ្តិតយកទិដ្ឋភាពដ៏កម្រមួយ កើតមានឡើងនៅផ្ទៃរបស់វា ដែលអ្នកវិទ្យាសាស្រ្តបានអះអាងថា វាជា «Encircling Filament»៕
៥៖ កូរ៉េខាងជើងនឹងមានសមត្ថភាពវាយប្រហារ ដោយគ្រាប់មីស៊ីលឆ្លងទ្វីប បាញ់ដល់ទឹកអាមេរិកនៅរយៈពេលពីរទៅបីឆ្នាំខាងមុខនេះ ខណៈកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង កាន់តែមានរីកចំរើនទៅមុខ៕
៦៖ រដ្ឋាភិបាលវេណេស៊ុយអេឡា និងគណបក្សប្រឆាំង គ្រោងនឹងដំណើរការឡើងវិញនូវកិច្ចខិតខំប្រឹងប្រែង ស្វែងរកកិច្ចសន្ទនា ហើយដែលនេះ គឺជាការប៉ុនប៉ងជាលើកបី នៃរដ្ឋបាលលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងគូប្រជែងរបស់លោក ដើម្បីបំបែកភាពជាប់គាំងនយោបាយដ៏ជូចត់បច្ចុប្បន្ន៕