(អារ៉ាប៊ីសាអូឌីត)៖ រដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត បានចេញបញ្ជាឱ្យប្រជាពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេស លីបង់ជាបន្ទាន់ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Washington Post ចេញផ្សាយនៅក្នុងរយៈពេលប៉ុន្មាននាទីមុននេះបន្តិច នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
សេចក្តីអំពាវនាវនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានភាពតានតឹងបានកើតឡើងរវាងរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត និងប្រទេសលីបង់។ វិបត្តិថ្មីមិនធ្លាប់កើតមានបង្កឱ្យមាន ក្តីបារម្ភអំពីការកើតមានឡើងនូវការបែកបាក់គ្នាក្នុងតំបន់រវាងប្រទេស អ៊ីរ៉ង់ និងរដ្ឋនៅតាមឈូងសមុទ្រជាពិសេសប្រទេសអារ៉ាប៊ីសាអូឌីត និងលីបង់ជាដើម៕