Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាជម្រើសរូបភាពសំខាន់ៗស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៧ ខែវិចិ្ឆកា ឆ្នាំ២០១៧! (Photo inside)

07-11-2017 23:41

(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្ដុំគ្នានៅកណ្ដាលទីក្រុងសេអ៊ូល ដើម្បីសម្ដែងការប្រឆាំងជំទាស់របស់ពួកគេទៅនឹងការបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០២ថ្ងៃ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកកាន់កូរ៉េខាងត្បូង៕

២៖ ព្យុះទីហ្វុងដ៏កំណាចមួយមានឈ្មោះថា ដំរី បានវាយប្រហារភាគកណ្តាលប្រទេសវៀតណាម និងផ្តាច់យកជីវិតមនុស្សមកទល់នឹងពេលនេះកើនឡើងដល់ ៦១នាក់ហើយ ខណៈមនុស្ស២៨នាក់ ទៀតត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន៕

៣៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការគាំទ្រដល់ប្រតិបត្តិការបោសសំអាត អំពើពុករលួយដឹកនាំដោយរាជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Mohammad bin Salman ប្រឆាំងនឹងព្រះអង្គម្ចាស់ យោធា និងអ្នកជំនួញមានឥទ្ធិពលមួយចំនួននៅក្នុងប្រទេស៕

៤៖ លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបន្តជំរុញឲ្យកូរ៉េខាងត្បូង ព្រមទាំងប្រជាជាតិដទៃៗទៀតលើសកលលោក ចូលរួមដាក់សម្ពាធទៅលើកូរ៉េខាងជើង ដើម្បីឲ្យប្រទេសមួយនេះ បោះបង់ចោលអាវុធកម្មវីធីនុយក្លេអ៊ែររបស់ខ្លួន៕

៥៖ ជប៉ុនបានប្រកាសថា នឹងដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើរបបដឹកនាំកូរ៉េខាងជើង ជាការឆ្លើយតបចំពោះការគំរាមកំហែងឥតឈប់ឈរ ដែលបង្កឡើងដោយកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ខណៈលោក ដូណាល់ ត្រាំ ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក នៅក្នុងប្រទេសនេះ៕

៦៖ គុយបាទទួលបានភ្ញៀវទេសចរអន្តរជាតិ ០៤លាននាក់ គិតត្រឹមដើមខែវិច្ឆិកា ក្នុងឆ្នាំ២០១៧នេះ បើធៀបទៅនឹងពេលដំណាច់ឆ្នាំ២០១៦ ដែលសម្រេចបានក្នុងចំនួនដូចគ្នានេះ ហើយសម្រាប់ដំណាច់ឆ្នាំ២០១៧នេះតែម្តង ប្រទេសដីកោះទើបរួចផុតពីទណ្ឌកម្មអាមេរិកមួយនេះ រំពឹងនឹងសម្រេចបាន ៤.៧លាននាក់៕