(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ លោក ដូណាល់ ត្រាំ បង្គាប់ថា ទីណាក៏ដោយឲ្យតែមានទង់ជាតិអាមេរិក ត្រូវបង្ហូតមកត្រឹមពាក់កណ្តាល ក្រោយផ្ទុះករណីបាញ់ប្រហារនៅតិចសាស់!
២៖ ខ្មាន់កាំភ្លើងវ័យ ២៦ឆ្នាំ ដែលបាញ់ស្លាប់មនុស្ស ២៦នាក់ នៅរដ្ឋតិចសាស់ គឺជាអតីតមន្ត្រីទ័ពអាកាស និងធ្លាប់ជាប់ពន្ធនាគារ ១ឆ្នាំ!
៣៖ អារ៉ាប៊ីសាអូឌីត ទម្លាក់កំហុសឲ្យអ៊ីរ៉ង់ទាំងស្រុង ជុំវិញការបាញ់មីស៊ីលពីយ៉េមែន សំដៅមករាជធានីរីយ៉ាដ!
៤៖ អារ៉ាប៊ីសាអូឌីត ប្រកាសផ្តល់ប្រាក់រង្វាន់ ៤០០លានដុល្លារ ដល់អ្នកដឹងពីទីតាំងលាក់ខ្លួននៃពួកឧទ្ទាម Houthi, យ៉េមែន ដែលហ៊ានផ្លោងមីស៊ីល មកទីក្រុងរីយ៉ាដ!
៥៖ ទីបំផុតចៅក្រមស៊ើបសួរប៊ែលហ្សិក សម្រេចដោះលែងអតីតមេដឹកនាំបះបោរ Catalonia ក្រោមលក្ខខណ្ឌតឹងតែងមួយចំនួន!
៦៖ កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មជនជាតិកូរ៉េខាងជើង ១៨នាក់ ស្វាគមន៍ទស្សនកិច្ច លោក ដូណាល់ ត្រាំ!
៧៖ ក្រុមអ្នកវិទ្យាសាស្ត្រ «ទើបរកឃើញភពថ្មីមួយទៀត» ស្ថិតនៅប្រព័ន្ធផ្កាយ ដែលកៀកនឹងព្រះអាទិត្យយើងបំផុត!