BREAKING NEWS (Update): មនុស្ស២៦នាក់ស្លាប់ និង២០នាក់រងរបួស នៅក្នុងការបាញ់ប្រហារដ៏រង្គាលនៅរដ្ឋតិចសាស់
06-11-2017 09:07
(តិចសាស់)៖ អាជ្ញាធរអាមេរិក បានឱ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងការបាញ់ប្រហារដ៏រង្គាលនៅឯវិហារសាសនាគ្រឹស្ដមួយកន្លែង ក្នុងរដ្ឋតិចសាស់ បានកើនឡើងដល់២៦នាក់ ខណៈ មនុស្សយ៉ាងហោចណាស់២០នាក់ផ្សេងទៀតបានរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមក្រុមមន្ត្រីអាមេរិក ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅវិហារគ្រឹស្ដ First Baptist ស្ថិតនៅក្នុងទីក្រុង Sutherland Springs នៃតំបន់ Wilson ក្នុងរដ្ឋតិចសាស់ នៅពេលបុរសជាខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់រះទៅលើហ្វូងមនុស្ស នៅម៉ោងប្រមាណជា១១៖៣០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់)។ ប៉ុន្តែទន្ទឹមគ្នា សារព័ត៌មាននៅក្នុងស្រុក ក៏បានរាយការណ៍ដែរថា បុរសជាខ្មាន់កាំភ្លើងមានអាយុ ២៦ឆ្នាំ មានឈ្មោះថា Devin P Kelley និងត្រូវបានបាញ់សម្លាប់នៅអំឡុងពេលប៉ះទង្គិចគ្នាជាមួយប៉ូលិស។
គួរបញ្ជាក់ថា អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានចាត់ទុកថានេះគឺជាការបាញ់ប្រហារដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រនៃរដ្ឋមួយនវ តែភ្លាមៗប៉ូលិសអាមេរិក មិនទាន់ បញ្ជាក់បានថាវាគឺការវាយប្រហារភេរវកម្ម ឬយ៉ាងណានោះទេ៕