(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន នឹងត្រូវជួបពិភាក្សាការងារស្ដីពីវិបត្តិស៊ីរី និងកិច្ចសហប្រតិបត្តិការថាមពលជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ព្រមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅពេលដែលលោកបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងតេហេរ៉ង់ នៅថ្ងៃពុធស្អែក។ នេះបើតាមវិមានក្រឹមឡាំង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។
អ្នកពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់យ៉ាងខ្លីនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដូច្នេះថា៖«បញ្ហាពាក់ព័ន្ធនឹងស៊ីរី នឹងក្លាយជារបៀបវារៈនៃកិច្ចប្រជុំទ្វេភាគី រវាងរុស្ស៊ីនិងអ៊ីរ៉ង់ ហើយនៅអំឡុងដំណើរទស្សនកិច្ចក្នុងទីក្រុងតេហេរ៉ង់ លោកប្រធានាធិបតីពូទីន ក៏នឹងត្រូវចូលរួមកិច្ចប្រជុំត្រីភាគីជាមួយលោក Rouhani និងប្រធានាធិបតី អាស៊ែបៃហ្សង់ លោក lham Aliyevផងដែរ»។